សូមអរគុណប្រជាពលរដ្ឋខ្មែរ និង និស្សិតទាំងអស់ ដែលបានចូលរួម នៅក្នុងពិធីជួបជុំមហាគ្រួសារខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗកន្លងទៅនេះ។ បងប្អូនប្រជាពលរដ្ឋពិតជាបានដឹងនិងយល់ច្បាស់អំពីទឹកចិត្តគ...

ASEAN MEDIA

26 videos
1.477 views
សូមអរគុណប្រជាពលរដ្ឋខ្មែរ និង និស្សិតទាំងអស់ ដែលបានចូលរួម នៅក្នុងពិធីជួបជុំមហាគ្រួសារខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗកន្លងទៅនេះ។ បងប្អូនប្រជាពលរដ្ឋពិតជាបានដឹងនិងយល់ច្បាស់អំពីទឹកចិត្តគោរពស្រឡាញ់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាតែនៅប្រទេសបារាំង (France) ទេ គឺនៅក្នុងប្រទេសជាច្រើនទៀតរួមមាន Australia, Canada, New Zealand, និង USA ជាដើម គឺ សម្តេចតេជោ នឹករឮក និងគោរពស្រឡាញ់ទាំងអស់។

ឮគេថា មិនស្មើនឹងបានឃើញ និងស្តាប់ដោយត្រចៀកផ្ទាល់។ នៅពេលនេះទើបប្រជាពលរដ្ឋបានឮនិងដឹងបច្បាស់អំពីសមិទ្ឋផលជាតិជាច្រើនដែល សម្តេចតេជោ បានកសាង មិនដូចការប្រឌិតភូតកុហក់ដោយក្រុមមនុស្សជ្រុលនិយមមួយចំនួនតូច ដែលមិនដែលឃើញពីការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ និងការរីកចម្រើនរបស់កម្ពុជា។ សូមអរគុណប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តឆ្ងាយៗ ២-៣០០ គីឡូម៉ែត្រ មកចូលរួមដោយទឹកចិត្តគោរពស្រឡាញ់។ សម្តេចតេជោ តែងតែចាត់ទុកខ្មែរទាំងអស់ជាមហាគ្រួសារតែមួយ។ គ្រប់អ្វីៗដែល សម្តេចតេជោ បាននិងកំពុងខិតខំកសាង គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ គាំទ្រ សម្តេចតេជោ គឺគាំទ្រសុខសន្តិភាព និង ការរីកចម្រើន៕

 

Category: People & Blogs
License: Public Source

COMMENTS

Up next