
សម្តេចតេជោ ហ៊ុន សែន នៅតែជាអ្នកគាំទ្រដ៏សកម្ម នៃកម្មវិធី Cambodia Idol។ សម្តេចតេជោ ពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពបេក្ខជន និងបេក្ខនារីទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងសមត្ថភាព។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ មានជំនឿជឿជាក់លើភាពយុត្តិធម៌របស់ចៅក្រមទាំង៤រូប ព្រមទាំងភាពប៉ិនប្រសព្វរបស់ពិធីករ និងពិធីការិនីដែលបានធ្វើអោយកម្មវិធីលំដាប់ពិភពលោកនេះមានប្រជាប្រីយ៍ភាពបំផុត។ សម្តេចតេជោ មានជំនឿជឿជាក់លើប្រព័ន្ឋបោះឆ្នោតតាមបែប Electronic ដែលផ្តល់ភាពយុត្តិធម៌ គោរពទៅលើសម្លេងអ្នកបោះឆ្នោត (លេខទូរស័ព្វ១ បោះបាន១សម្លេង) មិនដូចការលើកឡើងរបស់បុគ្គលមួយចំនួន ដែលចោទប្រកាន់វាយប្រហារកម្មវិធីដោយគ្មានមូលដ្ឋានច្បាស់លាស់។ សម្តេចតេជោ នឹងព្យាយាមបោះឆ្នោតគាំទ្របេក្ខជនដែល សម្តេច ពេញចិត្តពីប្រទេសបារាំង នៅក្នុងវគ្គ LIVE SHOW អាទិត្យនេះ បើមានលទ្ឋភាពអាចធ្វើបានពីទីនោះ។ សូមជូនពរក្មួយៗសិល្បៈករ សិល្បៈការិនីទាំងអស់ទទួលបានជោគជ័យគ្រប់ៗគ្នា៕
Category: People & Blogs
License: Public Source
COMMENTS