បទយកការណ៍៖ ទិដ្ឋភាពទូទៅនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាថ្ងៃទី១ ២២ សីហា ២០១៦ នៅរាជធានីភ្នំពេញ។ បេក្ខជនប្រឡងថ្នាក់ទី១២មួយចំនួនបានបញ្ជាក់ថាការប្រឡងឆ្នាំនេះមានការរឹ...

Thailand Motion

15 videos
1.209 views
បទយកការណ៍៖ ទិដ្ឋភាពទូទៅនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាថ្ងៃទី១ ២២ សីហា ២០១៦ នៅរាជធានីភ្នំពេញ។ បេក្ខជនប្រឡងថ្នាក់ទី១២មួយចំនួនបានបញ្ជាក់ថាការប្រឡងឆ្នាំនេះមានការរឹតបណ្តឹងដូចពីរឆ្នាំមុនៗដែរ ដោយគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ រួមទាំងការចូលរួមសង្កេតការណ៍ពីមន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២ នាក់ មានមណ្ឌលប្រឡងចំនួន ១៥៧ ចែកចេញជា ៣ ៧៨១ បន្ទប់ នៅ រាជធានី ខេត្តទាំង ២៥ ទូទាំងប្រទេស។

ឯលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២២ សីហា ២០១៦ នឹងប្រកាសជូនតាមបណ្ដាញហ្វេសប៊ុកផ្លូវការក្រសួង MoEYS Cambodia នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។

ស្រង់ពី៖ VodHotNews.com

#BacII2016

មានសំណូមពរ មតិយោបល់ ពាក្យបណ្ដឹង និងសំណួរផ្សេងៗ សូមផ្ដល់ព័ត៌មានមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតំណនេះ៖ https://goo.gl/mgqzCm ។

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh| www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

 

Category: People & Blogs
License: Public Source

COMMENTS

Up next

Two incoming rookies?

by Freedom
3089 views8 years ago