២៥ វិច្ឆិកា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 25 November 2015 - Summary of the main news of the day read by Sambath Rose-Marya and Yu Chantheany.

ASEAN MEDIA

26 videos
377 views
២៥ វិច្ឆិកា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 25 November 2015 - Summary of the main news of the day read by Sambath Rose-Marya and Yu Chantheany.

១- មូលហេតុនាំឲ្យមាន ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។ ប៉ុន្តែពិធីបុណ្យនេះ នៅក្នុងសម័យខ្លះ ត្រូវបានអាក់ខានប្រារព្ធ និងសម័យកាលខ្លះទៀត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមាន ពិសេសនៅក្នុងរបបនយោបាយ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសំរេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។
២- អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បញ្ជាក់ថា កម្ពុជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិនយោបាយ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានរិះគន់ប្រទេសកម្ពុជាថាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិលនិងនយោបាយករណីកម្ពុជាបង្ក្រាបលើក្រុមគណបក្សប្រឆាំងដែលលោកស្រីហៅថា «កម្ពុជាដើរដល់ចំនុចគ្រោះថ្នាក់បំផុត»។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/33447
៣- របាយការណ៍បង្ហាញថាយុវជន ៦០% ធ្វើការងារបានត្រឹមតែចិញ្ចឹមក្រពះ។ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលធ្វើការងារទាក់ទងយុវជន បង្ហាញរបាយការណ៍ថា យុវជនជាង ៦០ភាគរយកំពុងធ្វើការទទួលបានប្រាក់កម្រៃតិចតួច ហើយអ្នកទាំងនោះមានកម្រិតវប្បធម៌ទាបត្រឹមកម្រិតអនុវិទ្យាល័យ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/puhbaj9
៤- ទោះលោក សម រង្ស៊ី ប្រឈមជាប់ពន្ធនាគារ តែគម្រោងទូរទស្សន៍គ្មានឧបសគ្គឡើយ។ គិតត្រឹមថ្ងៃទី២៣ វិច្ឆិកានេះ គណបក្សសង្គ្រោះជាតិ ទទួលបានវិភាគទាន និងទុនវិនិយោគពីសប្បុរសជនជាង ៨០ ម៉ឺនដុល្លារអាមេរិកហើយ សម្រាប់គម្រោងទូរទស្សន៍ព្រះអាទិត្យ ក្រោយពីគណបក្សចាប់ផ្ដើមប្រមូល តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥មក។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/o7qkclb
៥- តំណាងបេសកជនការទូតជាង៥០នាក់នៅភូមារង់ចាំមើលព្រឹត្តិការណ៍នៃការផ្ទេរអំណាចនៅភូមា។ ក្រុមបេសកជនការទូតជាង៥០នាក់នៅប្រទេសភូមាកំពុងរង់ចាំព្រឹត្តិការណ៍នៃការផ្ទេរអំណាចដោយសន្ដិវិធីពីពួកយោធាក្រោមការគ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/33445

 

Category: People & Blogs
License: Public Source

COMMENTS

Up next