២៤ កក្កដា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 24 July 2016 - Summary of the main news of the day read by Yu Chantheany.

ASEAN MEDIA

26 videos
557 views
២៤ កក្កដា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 24 July 2016 - Summary of the main news of the day read by Yu Chantheany.

១-មនសិការខ្មែរ៖ លោក សម រង្ស៊ី ស្នើឲ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រៀមខ្លួនរៀបចំឯកសារ ដើម្បីទៅចុះឈ្មោះបោះឆ្នោតតាមកាលកំណត់។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាថ្មីម្តងទៀតនៅចុងសប្តាហ៍នេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រៀមខ្លួនរៀបចំឯកសារដើម្បីទៅចុះឈ្មោះបោះឆ្នោតតាមកាលកំណត់ និងលក្ខខ័ណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលមានភ្ជាប់មកជាមួយក្រោមនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/gux7npe
២-មនសិការខ្មែរ៖ គណបក្សសង្គ្រោះជាតិចង់ឲ្យអ្នកនយោបាយគ្រប់រូបមានសិទ្ធិប្រកួតប្រជែង និងចុះមូលដ្ឋានដូចគ្នា។ ក្នុងពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគំរាមចាប់ខ្លួននោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅចុងសប្តាហ៍នេះថាគណបក្សសង្គ្រោះជាតិចង់ឃើញអ្នកនយោបាយគ្រប់រូបមកពីគ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិប្រកួតតប្រជែង និងអាចចុះមូលដ្ឋានជួបប្រជាពលរដ្ឋបានដូចៗគ្នា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/jv5paz7
៣-RFA៖ មតិសង្គមស៊ីវិលដែលលោកបណ្ឌិត កែម ឡី បានជួយការងារ។ សាធារណជនទូទៅដែលស្ដាយស្រណោះលោក កែម ឡី ភាគច្រើនបានស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលតែងផ្សាយពីការវិភាគរបស់លោក។ ចំណែកអ្នកធ្វើការងារសង្គម និងអង្គការសង្គមស៊ីវិលដែលកំពុងស្ដាយស្រណោះបណ្ឌិត កែម ឡី ដែរនោះពួកគេមានមនោសញ្ចេតនាជ្រៅជាង ដ្បិតពួកគេបានធ្វើការងារជាមួយលោក។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/zy3mn6a
៤-VOD៖ ហេតុអ្វីបានឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មមិនត្រូវបាននាំមកកាត់ទោស? ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃនាពេលថ្មីៗនេះ បង្កឲ្យសាធារណជនដាក់ចម្ងល់ថា តើគ្រួសារជនរងគ្រោះដែលឃាតករបាញ់សម្លាប់ថ្មីទៀតនេះអាចនឹងមិនទទួលបានយុត្តិធម៌ដូចករណីឃាតកម្មកន្លងទៅដែរឬក៏យ៉ាងណា? ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/hofr4uu
៥-VOA៖ អង្គការសិទ្ធិមនុស្សមួយស្នើឲ្យអាស៊ានធ្វើកំណែទម្រង់ដីធ្លី។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងការគំរាមកំហែងនៃការកើនឡើងជម្លោះ រវាងវិនិយោគិននិងប្រជាជនក្នុងស្រុក ដែលតម្រូវឲ្យធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/hovbjgt
៦-VOA៖ សហរដ្ឋអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅក្នុងកិច្ចប្រជុំអាស៊ាន។ គេឃើញមានភាពតានតឹងខាងវោហាសាស្ត្រផ្សេងៗនៅក្នុងតំបន់ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យការទាមទារភាគច្រើនរបស់ប្រទេសចិននៅក្នុងតំបន់ជម្លោះនោះមិនមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/jshqjrb

 

Category: People & Blogs
License: Public Source

COMMENTS

Up next