២១ កក្កដា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 21 July 2016 - Summary of the main news of the day read by Sambath Rose Marya and Yu Chantheany.

ASEAN MEDIA

26 videos
441 views
២១ កក្កដា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 21 July 2016 - Summary of the main news of the day read by Sambath Rose Marya and Yu Chantheany.
១-មនសិការខ្មែរ៖ លោក សម រង្ស៊ី បញ្ជាក់ថាពលរដ្ឋខ្មែរត្រូវជំរុញឲ្យមេដឹកនាំប្រទេសយើងសព្វថ្ងៃចេះកែខ្លួន។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅរសៀលម្សិលមិញនេះបានបញ្ជាក់ថាយើងត្រូវជំរុញឲ្យមេដឹកនាំប្រទេសយើងសព្វថ្ងៃចេះកែខ្លួនដើម្បីឲ្យកម្មករមានការងារកាន់តែច្រើន ហើយបានឡើងប្រាក់ខែថែមទៀត។ ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/gs6qy33) , (http://tinyurl.com/jngbm4k) , (http://tinyurl.com/jdujdnu)
២-RFA៖ បញ្ញវន្តនិងអ្នកស្រាវជ្រាវមិនសូវសង្ឃឹមលើរដ្ឋាភិបាលស្វែងរកការពិតនៃឃាតកម្មលោកកែម ឡី។ អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលមួយចំនួនមិនសូវមានក្តីសង្ឃឹមថា សមត្ថកិច្ចអាចស្វែងរកការពិតចំពោះករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមឡើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/gmk2hgm
៣-ខេមបូឌាដេលី៖ អាបេ ប្រាប់លោក ហ៊ុន សែន ថា សាលក្រមសមុទ្រចិនស្ថាពរហើយ។ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជា លើជម្លោះសមុទ្រចិនខាងត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិន គួរតែត្រូវបានគោរព។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/z2alz68
៤-VOD៖ សង្គមស៊ីវិលគិតថាការបញ្ចូលកងទ័ពជាភ្នាក់ងារសន្តិសុខបោះឆ្នោតជាអាវុធមុខពីរ។ អ្នកឃ្លាំមើលការបោះឆ្នោតបង្ហាញការយល់ឃើញថាការដែលរដ្ឋាភិបាលដាក់កងទ័ពជាភ្នាក់ងារសន្តិសុខសម្រាប់ការពារដំណើការបោះឆ្នោត ពួកគេថាអាចជារូបភាពគំរាមកំហែងកាន់តែធ្ងន់ធ្ងរជាងមុន បើ គ.ជ.ប មិនមានអំណាចគ្រប់គ្រាន់នោះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/jr4xotc
៥-RFI៖ អង្គការសង្គមស៊ីវិលស្នើអោយមានការពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពជនជាតិដើមភាគតិច។ សិក្ខាសាលាថ្នាក់ជាតិស្ដីពី ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ និងការចុះបញ្ជីដីសមូហភាពសហគមន៏ជនជាតិដើមភាគតិច នៅថ្ងៃទី ១៩ កក្កដាឆ្នាំ ២០១៦កន្លងទៅនេះ អង្គការសង្គមស៊ីវិល និងសហគមន៏ជនជាតិភាគតិចបានទទូចចង់អោយមានការពន្លឿនក្នុងការ ចុះបញ្ជីដីសមូហភាពសហគមន៏ជនជាតិដើមភាគតិចអោយបានឆាប់រហ័ស។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/gn7mol2
៦-ភ្នំពេញប៉ុស្តិ៍៖ ចិន ប្តេជ្ញាបន្តការសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង។ មន្ត្រីយោធាថ្នាក់កំពូលម្នាក់ បានប្តេជ្ញាថា ក្រុងប៉េកាំង «មិន» ឈប់សាងសង់នៅ ក្នុងសមុទ្រចិនខាងត្បូងមុនកាលកំណត់នោះទេ ថ្វីបើមានសាលក្រមអន្តរជាតិមួយថា ទង្វើរបស់ខ្លួន គឺខុសច្បាប់ក្តី។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/zc88fou

 

Category: People & Blogs
License: Public Source

COMMENTS

Up next

Two incoming rookies?

by Freedom
3088 views8 years ago