មើលវីដេអូខ្លីនេះហើយ អ្នកនឹងដឹងកាន់តែច្បាស់ថា តើយុវកុលបុត្ត កុលធីតាខ្មែរជំនាន់ថ្មីរបស់យើង ខិតខំ ប្រឹងប្រែង និងសង្កិនសង្កត់-អត់ធ្មត់ចិត្តកម្រិតណាក្នុងការទ្រាំទ្ររស់នៅដើម្បីថែរក្សា អភិរក្ស និងលើកស្ទួយ...

ASEAN MEDIA

26 videos
808 views
មើលវីដេអូខ្លីនេះហើយ អ្នកនឹងដឹងកាន់តែច្បាស់ថា តើយុវកុលបុត្ត កុលធីតាខ្មែរជំនាន់ថ្មីរបស់យើង ខិតខំ ប្រឹងប្រែង និងសង្កិនសង្កត់-អត់ធ្មត់ចិត្តកម្រិតណាក្នុងការទ្រាំទ្ររស់នៅដើម្បីថែរក្សា អភិរក្ស និងលើកស្ទួយកេរមរតក សិល្បៈ វប្បធម៌របស់ជាតិ គឺល្ខោនបាសាក់ ។

តើលោកអ្នកចង់ជួបពួកគាត់ ដើម្បីស្វែងយល់ពីជីវិតពិតរបស់ពួកគាត់ដែរឬទេ ?
តើលោកអ្នកចង់ជួយពួកគាត់ឱ្យទទួលបានឱកាស ប្រាក់ឧបត្ថម្ភ និងជីវិតល្អប្រសើរជាងនេះដែរឬទេ ?

ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត សាខាខាងត្បូងវិមានឯករាជ្យ (សាលស្រីឌីម ជាន់ទី៤) ចាប់ពីម៉ោង១៤:៣០នាទីរសៀលតទៅ ក្នុងកម្មវិធី "ទាំងអស់គ្នាដើម្បីសិល្បៈបុរាណខ្មែរ, Together for Our Khmer Traditional Art" ។ លើសពីនេះទៅទៀត នឹងមានការចូលរួមពីយុវតារាសិល្បៈខ្មែរល្បីៗជាច្រើនរូប និងកម្មវិធីប្លែកៗជាច្រើនទៀត ដែលនឹងបង្កបរិយាកាសឱ្យកាន់តែឱឡារិកអធិកអធមថែមទៀតផង ។

កុំភ្លេចណា ! ចូលរួមឱ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីលើកស្ទួយសិល្បៈខ្មែរ ។

បញ្ញាក់៖ តម្លៃនៃការជាវសបុត្រចូលរួមរបស់លោកអ្នក គឺនឹងត្រូវបានបរិច្ចាកទៅកាន់យុវសិល្បករ សិល្បការិនីល្ខោនបាសាក់១០០% ។

តម្លៃសំបុត្រ៖ ៨,០០០រៀល ឬ 2$

ទំនាក់ទំនងជាវសំបុត្រចូលរួម៖
098 699 538

ប្រភព៖Cool Fm 100.7 Phnom Penh

 

Category: People & Blogs
License: Public Source

COMMENTS

Up next