២៧ កញ្ញា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 27 September 2015 - Summary of the main news of the day read by Sambath Rosmaria, Yu Chantheany. ១- ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យនេះ ដ...

ASEAN MEDIA

26 videos
374 views
២៧ កញ្ញា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 27 September 2015 - Summary of the main news of the day read by Sambath Rosmaria, Yu Chantheany.

១- ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យនេះ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកា និងសកម្មជនគណបក្ស នៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២- VOD៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសថាលោកនឹងឈប់ធ្វើនយោបាយតទៅទៀត ប្រសិនបើគណបក្សសង្រ្គោះជាតិមិនទទួលបានអាសនៈសម្រាប់ខេត្តកំពង់ចាមច្រើនជាងគណបក្សដទៃទៀត។http://vodhotnews.com/32343
៣-VOD៖បាតុករខ្មែរនៅសហរដ្ឋអាមេរិក ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែងដោយពួកគេចោទថា មេដឹកនាំកម្ពុជារូបនេះដឹកនាំប្រទេសមានការរំលោភសិទ្ធិនិងធ្វើឲ្យបាត់បង់ទឹកដី។http://tinyurl.com/pju8dax
៤-ខេមបូឌាដេលី៖ កាលពីថ្ងៃពុធ សហជីពនានាតំណាងឲ្យកម្មករកាត់ដេរប្រហែល៧០០.០០០នាក់របស់ប្រទេសកម្ពុជាមិនបានឈានដល់មតិរួមជាថ្មីទៀតអំពីការដំឡើងប្រាក់ប៉ុន្មានដែលត្រូវស្នើឡើងក្នុងការចរចានាពេលខាងមុខជាមួយនិយោជក ដោយសហជីពដ៏ធំមួយមិនព្រមចូលរួមក្នុងការបោះឆ្នោតសម្ងាត់។http://tinyurl.com/nhm4u9w
៥-RFA៖ មេដឹកនាំគណបក្សប្រឆាំង ផ្ញើសារនយោបាយជាថ្មីថា គណបក្សនេះនឹងយកមធ្យោបាយបោះឆ្នោត ដើម្បីធ្វើការផ្លាស់ប្ដូរ មិនមែនជាការធ្វើបដិវត្តឡើយ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថា សាររបស់បក្សប្រឆាំងនៅពេលនេះ ជាការប្រែសម្ដីរបស់ខ្លួន ដែលកាលពីមុនគណបក្សនេះ តែងធ្វើសកម្មភាពហិង្សា និងពាក្យសម្ដីផ្ដួលរំលំដើម្បីការផ្លាស់ប្ដូរ។http://tinyurl.com/nady79a
៦-ថ្មីៗ៖ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង ទៅសហរដ្ឋអាមេរិកជារឿងសំខាន់សម្រាប់លើកស្ទួយចំណងការទូតមហាអំណាចទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជិនពីង និងលោក បារ៉ាក់ អូបាម៉ា បានឯកភាពគ្នាលើបញ្ហាសំខាន់មួយចំនួនដូចជាសន្តិសុខអ៊ីនធឺណែតនិងដោះស្រាយបញ្ហាការឡើងកម្តៅពិភពលោកផង។http://tinyurl.com/nvbw4fl

 

Category: People & Blogs
License: Public Source

COMMENTS

Up next