២៦ មិថុនា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 26 June 2016 - Summary of the main news of the day read by Yu Chantheany.

ASEAN MEDIA

26 videos
1.111 views
២៦ មិថុនា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 26 June 2016 - Summary of the main news of the day read by Yu Chantheany.

១-មនសិការខ្មែរ៖ លោក កឹម សុខា បញ្ជាក់គោលនយោបាយគណបក្សសង្គ្រោះជាតិដល់គ្រូបង្គោលទាំង១៩៧នាក់។ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ កឹម សុខា ក្នុងនាមប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ បានថ្លែងចំណាប់អារម្មណ៍បើកកម្មវិធី វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទាំង ១៩៧ ក្រុង-ស្រុក-ខណ្ឌ លើកទី២។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/j28ojjo
២-មនសិការខ្មែរ៖ លោក យឹម សុវណ្ណ បញ្ជាក់ថាសកម្មភាពគណបក្សសង្គ្រោះជាតិទទួលការគាំទ្រពីអន្តរជាតិ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្មីៗនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាទាំងអង្គការសហប្រជាជាតិ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ នៅលើសកលលោក គេបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយស្រុកខ្មែរកំពុងស្ថិតក្នុងភាពព្រួយបារម្ភ ដែលត្រូវតែមានការដោះស្រាយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/gm8mrmu
៣-VOD៖ សង្គមស៊ីវិល បានលើកឡើងថា ការប្រតិកម្មខុសពីការពិតធ្វើឲ្យរដ្ឋាភិបាលបន្តបាត់បង់ការគាំទ្រ។ អង្គការសង្គមស៊ីវិលនិងអ្នកឃ្លាំមើលការបោះឆ្នោតអះអាងប្រហាក់ប្រហែលគ្នាថា រដ្ឋាភិបាលនិងបន្តធ្លាក់ចុះប្រជាប្រិយភាព បើមន្ត្រីរបស់ខ្លួននៅតែចាត់ទុកសកម្មភាពអង្គការមួយចំនួនដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស ថាជាអ្នកធ្វើរបាយរណ៍ភូតកុហកមាននិន្នាការប្រឆាំងនោះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/hhdeags
៤-RFA៖ សង្គមស៊ីវិលចង់ឃើញលោក ហ៊ុន សែន ហ៊ានទទួលខុសត្រូវលើសពីការបង់ប្រាក់ពិន័យ។ សង្គមស៊ីវិល និងអ្នកវិភាគចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់លើសពីការបង់ប្រាក់ពិន័យថ្លៃមិនពាក់មួកសុវត្ថិភាព។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/hkm4488
៥-RFI៖ លោកស្រីអ៊ុងសានស៊ូជីទៅបំពេញទស្សនកិច្ចនៅថៃដោយផ្តោតលើបញ្ហាអន្តោប្រវេសន៍។ លោកស្រីអ៊ុងសានស៊ូជី បានធ្វើដំណើរទៅដល់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅក្នុងដំណើរទស្សនកិច្ច ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីភូមា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/zrnwvfy

 

Category: People & Blogs
License: Public Source

COMMENTS

Up next