០៥ វិច្ឆិកា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 05 November 2015 - Summary of the main news of the day read by Sambath Rose-Marya and Yu Chantheany. ១-WMC៖ អ្នកវិភាគយល់ថា ជនសង្ស័យ៣នាក់ គឺជាតួអង្គដែលគ...

ASEAN MEDIA

26 videos
592 views
០៥ វិច្ឆិកា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 05 November 2015 - Summary of the main news of the day read by Sambath Rose-Marya and Yu Chantheany.

១-WMC៖ អ្នកវិភាគយល់ថា ជនសង្ស័យ៣នាក់ គឺជាតួអង្គដែលគេរៀបចំឲ្យចេញសារភាព។ ជនសង្ស័យ ៣ នាក់ បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត របស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០៣ខែវិច្ឆិកា ម្សិលមិញ ដោយបានអះអាងថា ខ្លួនគឺជាអ្នកវាយទៅលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/pvhok7t
២-RFA៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេនៅអាស៊ានខាងផ្នែកសុខដុមរមនារបស់ពលរដ្ឋ។ របាយការណ៍សន្ទស្សន៍សុខដុមនីយកម្មឆ្នាំ២០១៥ (Prosperity Index 2015) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លេខ ១១២ ក្នុងចំណោមប្រទេសទាំងអស់ ១៤២។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/p9qdgjd
៣-RFA៖ Freedom House ដាក់ចំណាត់ថ្នាក់កម្ពុជាទី៤៨សម្រាប់សេរីភាពប្រព័ន្ធអ៊ីនធឺណិត។ អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា សម្រាប់សេរីភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) ឆ្នាំនេះ ទាបជាងឆ្នាំ២០១៤។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/q6akcfw
៤-WMC៖ អ្នកវិភាគថា ការលាលែងពីប្រធានគណបក្សប្រឆាំងរបស់លោកគង់ គាំ គឺជាគំរូល្អដល់អ្នកនយោបាយ។ ក្រោយពីលោកគង់ គាំ បានប្រកាសលាលែងដំណែងពីប្រធានគណបក្សប្រឆាំង និងអនុប្រធានសមាជិកព្រឹទ្ធសភា អ្នកតាមដានស្ថានការណ៍នយោបាយ សាទរ និងបានលើកឡើងថា ការលាលែងនេះ គឺជាគំរូល្អមួយសម្រាប់អ្នកនយោបាយដែលមាន វ័យចំណាស់យកតម្រាប់តាម ប៉ុន្តែអ្នកនយោបាយបច្ចុប្បន្ននៅតែក្រាញអំណាច។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nnx8fjy
៥-RFA៖ សហគមន៍ខេត្តរតនគិរីអះអាងថាជនជាតិវៀតណាមចូលកាប់ឈើក្នុងព្រៃអភិរក្ស។ សហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីមូលដ្ឋានភូមិឃ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមពលរដ្ឋវៀតណាម ជាក្រុមៗ បានឆ្លងដែនចូលមកអាររំលំយកឈើមូលទ្រង់ទ្រាយធំក្នុងព្រៃអភិរក្ស ហើយដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងព្រំដែន ចូលទៅប្រទេសវៀតណាម។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/qeppflr
៦- VOD៖ អង្គការមួយរបស់អ.ស.ប ទាមទារឱ្យដោះលែងមេបក្សប្រឆាំងនៅម៉ាឡេស៊ីដោយគ្មានលក្ខខណ្ឌ។ ថា អង្គការអន្ដរជាតិមួយទាមទារឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដោះលែងមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីមជាបន្ទាន់និងគ្មានលក្ខខណ្ឌ ព្រោះអង្គការនេះចាត់ទុកការឃុំខ្លួននិងការកាត់ទោសមេបក្សប្រឆាំងរូបនេះថាការរំលោភលើច្បាប់អន្ដរជាតិនិងជារឿងនយោបាយ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/33058
៧-ថ្មីៗ៖ លោក ថេក សេន ព្រមានពីសង្គ្រាមបង្ហូរឈាមប្រសិនបើបក្សខ្លួនចាញ់ឆ្នោត។ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន និងជាប្រមុខគណបក្សកាន់អំណាចបានបង្ហោះវីដេអូមានលក្ខណៈព្រមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ps6lhae

 

Category: People & Blogs
License: Public Source

COMMENTS

Up next