២៩ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 29 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany. ១-ថ្មីថ្មី៖លោក Charles Santiago ប្រធានសភាសិទ្ធិមនុស្សអាស...

ASEAN MEDIA

26 videos
760 views
២៩ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 29 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany.

១-ថ្មីថ្មី៖លោក Charles Santiago ប្រធានសភាសិទ្ធិមនុស្សអាស៊ាន និង ជាសមាជិកសភាម៉ាឡេស៊ី បានថ្កោលទោសចំពោះហិង្សាលើសមាជិកសភាពីររូបដែលជាតំណាងរាស្ត្របក្ស ប្រឆាំងនៅកម្ពុជា។ http://www.thmeythmey.com/?page=detail&ctype=article&id=32417&lg=kh
២-RFA៖ អ្នកឃ្លាំមើលចាត់ទុកបាតុកម្មទម្លាក់លោក កឹម សុខា ជាការរៀបចំទុករបស់បក្សប្រជាជន។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា បានចាត់ទុកបាតុកម្មហិង្សាបែបឧក្រិដ្ឋកម្មទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបថា ជាការរៀបចំទុកជាមុនរបស់គណបក្សប្រជាជនកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ http://tiny.cc/fm1b5x
៣-RFA៖ ក្រសួងការបរទេសអាមេរិកថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង។ ក្រសួងការបរទេសអាមេរិក ថ្កោលទោសអំពើហិង្សាវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ តុលា នៅមុខរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖ http://tiny.cc/tr1b5x
៤-VOD៖ អាជ្ញាធរនៅខេត្តកំពង់ចាមប្រមូលស្នាមមេដៃដើម្បីសុំដកលោកកឹម សុខា។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ចាមអះអាងថាអាជ្ញាធរមូលដ្ឋានខាងគណបក្សប្រជាជនកម្ពុជា ឱ្យពួកគេផ្ដិតស្នាមេដៃដើម្បីធ្វើជាញតិ្តទាមទារដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖http://vodhotnews.com/32921
៥-ភ្នំពេញប៉ុស្តិ៍៖ ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនស្ករអំពៅធ្វើឲ្យពលរដ្ឋរងទុក្ខ។ របាយការណ៍សិទ្ធិមនុស្សថៃបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចជិត ២ ម៉ឺនហិកតារបស់រដ្ឋាភិបាលកម្ពុជាទៅឲ្យក្រុមហ៊ុនស្ករអំពៅចំនួនបីធ្វើឲ្យមានផលប៉ះពាល់ និងរំលោភសិទ្ធិពលរដ្ឋក្នុងខេត្តឧត្តរមានជ័យយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យពួកគេបាត់បង់លំនៅឋាន និងដីធ្លីហើយកំពុងតែរស់នៅក្នុងភាពក្រីក្រ។ ព័ត៌មានលម្អិតសូមចុច៖ http://tiny.cc/er0b5x
៦-RFI៖ អ្នកអង្កេតការបោះឆ្នោត ព្រួយបារម្ភពីកង្វះសមភាព នៅថ្ងៃបោះឆ្នោត ៨វិច្ឆិកា នៅភូមា។ នៅតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ភូមានឹងរៀបចំការ ព័ត៌មានលម្អិតសូមចុច៖ http://tiny.cc/440b5x
៧-VOA៖ ចិនខឹងសម្បារនឹងស.រ.អា ដែលបញ្ជូននាវាចម្បាំងទៅជិតកោះមានជម្លោះ។ ចិនបញ្ចេញប្រតិកម្មខឹងសម្បារនឹងសហរដ្ឋអាមេរិកចំពោះការបញ្ជូននាវាចម្បាំងទៅជិតកោះ និងតំបន់ថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសទាមទារ ខណៈពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសន្យាថា នឹងធ្វើបេសកកម្មល្បាតបន្ថែមទៀត។ ព័ត៌មានលម្អិតសូមចុច៖ http://tiny.cc/itzb5x

 

Category: People & Blogs
License: Public Source

COMMENTS

Up next