២៨ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 28 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany. ១-ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដឹកនាំប្រតិភូទៅសួរសុខទុក...

ASEAN MEDIA

26 videos
1.323 views
២៨ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 28 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany.

១-ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដឹកនាំប្រតិភូទៅសួរសុខទុក្ខតំណាងរាស្ត្រដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។កាលពីរសៀលថ្ងៃអង្គារទី ២៧ ខែ តុលា ឆ្នាំ ២០១៥ ម្សិលមិញនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈប្រតិភូតំណាងរាស្ត្រទៅសួរសុខទុក្ខ លោក ញ៉យ ចំរើន និងលោក គង់ សភា នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ប្រទេសថៃ។
២-RFA៖ HRW ជំរុញឲ្យអ.ស.បនិងប្រទេសម្ចាស់ជំនួយមានវិធានការលើករណីវាយដំតំណាងរាស្ត្រ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអោយរដ្ឋាភិបាលកម្ពុជា ស្នើទៅអង្គការសហប្រជាជាតិ (អ.ស.ប) អោយស៊ើបអង្កេតករណីវាយដំលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ដោយក្រុមអ្នកតវ៉ាដែលមានការរៀបចំមួយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ob3n7zj
៣-RFA៖ សង្គមស៊ីវិលស្នើឲ្យមានការស៊ើបអង្កេតករណីទាហានដាក់ញត្តិទាមទារដកលោក កឹម សុខា។ បណ្ដាញផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន រួមទាំងបណ្ដាញទំនាក់ទំនងសង្គម ឬហ្វេសប៊ុក (Facebook) ផង ផ្សព្វផ្សាយថា នាយទាហានគ្រប់គ្រងកម្លាំងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដាក់ញត្តិទៅប្រធានរដ្ឋសភាអោយដកលោក កឹម សុខា ពីអនុប្រធានរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ok88qns
៤-VOD៖ សហភាពអឺរ៉ុបប្រចាំកម្ពុជាអំពាវនាវឲ្យអាជ្ញាធរកម្ពុជាវែកមុខរកជនដៃដល់វាយប្រហារតំណាងរាស្រ្ត។ សហភាពអឺរ៉ុបនិងស្ថានទូតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបនៅកម្ពុជាអំពាវនាវឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីវាយប្រហារលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងចាប់យកអ្នកប្រព្រឹត្តមកផ្តន្ទាទោសទៅតាមច្បាប់។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/32899
៥-VOA៖ ពលរដ្ឋបារម្ភព្រោះអាជ្ញាធរគ្មានឆន្ទៈការពារសុវត្ថិភាពក្នុងករណីអំពើហិង្សាលើតំណាងរាស្ត្រ។ ករណីវាយប្រហារទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញបានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ និងសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ និងក្រុមមន្ត្រីសង្គមស៊ីវិល។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nq6o8rn
៦-RFA៖ អង្គការអន្តរជាតិរកឃើញថាក្រុមហ៊ុនវៀតណាមរំលោភសិទ្ធិមនុស្សនិងកាប់បំផ្លាញព្រៃឈើ។ ការស៊ើបអង្កេតរបស់អង្គការ ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council= FSC) រកឃើញថា ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) បានកាប់បំផ្លាញព្រៃឈើ ហើយរឹបអូសដីប្រជាពលរដ្ឋដោយខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/pvkthsj
៧-WMC៖ អ្នកស្រាវជ្រាវសង្គមថា យុទ្ធនាការប្រមូលរថយន្តគេចពន្ធនាំចូលគ្រាន់តែជាការសម្អាតសំរាមខ្លួនបោះចោលប៉ុណ្ណោះ។ យុទ្ធនាការប្រមូលរថយន្តគេចពន្ធនាំចូលរបស់អាជ្ញាធរគ្រាន់តែជាការសម្អាតសំរាមដែលខ្លួនធ្លាប់បានបោះចោលប៉ុណ្ណោះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nzq7mqf
៨-VOD៖ គណបក្សប្រឆាំងធំជាងគេនៅប្រទេសប៉ូឡូញទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភា។ គណបក្សច្បាប់ និងយុត្តិធម៌ដែលជាគណបក្សអភិរក្សនិយមនៃប្រទេសប៉ូឡូញ ត្រូវបានប្រកាសថា បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃចន្ទ ដោយទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/32887

 

Category: People & Blogs
License: Public Source

COMMENTS

Up next