១៩ មេសា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 19 April 2016 - Summary of the main news of the day read by Sambath Rose Marya and Yu Chantheay.

ASEAN MEDIA

26 videos
799 views
១៩ មេសា ២០១៦ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 19 April 2016 - Summary of the main news of the day read by Sambath Rose Marya and Yu Chantheay.

១-WMC៖ លោក សុន ឆ័យ បានបញ្ជាក់ថា លោក សម រង្ស៊ី នឹងវិលចូលប្រទេសវិញនៅពេលវេលាសមស្របនិងមានសុវត្ថិភាព។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានលើកទ្បើងថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងត្រូវវិលចូលប្រទេសវិញ នៅពេលសមសមស្រប និងមានសុវត្ថិភាព។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/h5f997v
២-VOD៖ លោកគង់ គាំ បានលើកឡើងថា អភ័យឯកសិទ្ធិអត់បានការ វាយខ្នោះពេលណាក៏បាន លាឈប់តែម្តងទៅ។ អតីតប្រធានគណបក្សសម រង្ស៊ី និង ជាអតីតសមាជិកព្រឹទ្ធសភាថ្លែងថា បច្ចុប្បន្នស្ថាប័ន នីតិប្បញ្ញត្តិមិនមានអំណាច ហើយអភ័យឯកសិទ្ធិអត់បានការចង់វាយខ្នោះពេលណាក៏បាន ទើបលោកចម្រេចចិត្តឈប់ពីតំណែងធ្វើការដូចប្រជាពលរដ្ឋធម្មតាវិញ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/zvjzscv
៣-ខេមបូឌាដេលី៖ ការស៊ើបអង្កេតធ្វើឡើងលើការអះអាងនៃការវាយដំដោយអង្គរក្សរបស់ម៉ាណែត។ នគរបាលក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើការចោទថាការវាយដំបុរសជាជនជាតិអាមេរិកាំងម្នាក់ដែលធ្វើឡើងដោយអង្គរក្សរបស់កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/j8udbvd
៤-WMC៖ អេឡិក បានបញ្ជាក់ថា ក្រសួងការបរទេសលុបចោលទិដ្ឋាការរបស់ខ្ញុំ គឺពួកគេមិនចេះច្បាប់។ បន្ទាប់ពីក្រសួងការបរទេសសម្រេចលុបចោលទិដ្ឋាការរបស់ សកម្មជនការពារព្រៃឈើនៅតំបន់ អារ៉ែង លោក Alejandro Gonzalez Davidson កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះ ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ztwbujz
៥-RFA៖ សហគមន៍ព្នងរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២នៅតែជម្នះមិនចេញពីភូមិ។ សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិក្បាលរមាស ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាសហគមន៍មួយទៀតក្រៅពីសហគមន៍ជនជាតិឡាវ ឃុំស្រែគរ ដែលកំពុងជម្នះនឹងការបណ្ដេញចេញពីភូមិ ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលនឹងក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/jh22dw8
៦-ថ្មីៗ៖ លោកស្រី Dilma Rousseff អាចអស់តំណែងក្រោយសភាចោទប្រកាន់រឿងពុករលួយ។ សមាជិកសភាប្រេស៊ីលភាគច្រើនបានសម្រេចបោះឆ្នោតចោទប្រកាន់ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ជាផ្លូវការពីបទពុករលួយនិងរំលោភបទបញ្ញត្តិគ្រប់គ្រងហិរញ្ញវត្ថុសាធារណ នៅថ្ងៃអាទិត្យទី ១៧ ខែមេសាម្សិលមិញនេះ។ ព្រឹទ្ធសភានឹងសម្រេចសំណុំរឿងនេះចុងក្រោយក្នុងរយៈពេល ១០ ថ្ងៃទៀត។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/h74ktxg

 

Category: People & Blogs
License: Public Source

COMMENTS

Up next

Two incoming rookies?

by Freedom
3089 views8 years ago