២៣ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 23 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany. ១-VOD៖ ចលនាប្រឆាំងមួយស្នើភាគីហត្ថលេខីទីក្រុងបារីសដាក់សម្...

ASEAN MEDIA

26 videos
1.534 views
២៣ តុលា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 23 October 2015 - Summary of the main news of the day read by Sambath Rosemaria and Yu Chantheany.

១-VOD៖ ចលនាប្រឆាំងមួយស្នើភាគីហត្ថលេខីទីក្រុងបារីសដាក់សម្ពាធរដ្ឋាភិបាលកម្ពុជានិងវៀតណាម។ រណសិរ្សរំដោះជាតិ ជាចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ស្នើឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដើម្បីគោរពតាមកិច្ចព្រមព្រៀងនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/32791
២-VOA៖ ពលរដ្ឋខ្មែរយល់ខុសគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៤ឆ្នាំមកនេះ។ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លុបចោលថ្ងៃ២៣តុលា នេះចេញពីប្រតិទិននៃថ្ងៃឈប់សម្រាករបស់រដ្ឋជាច្រើនឆ្នាំ ហើយចាប់ផ្តើមបើកវិញកាលពីឆ្នាំ២០១២។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/o495j48
៣-RFA៖ បក្សប្រឆាំងនិងសង្គមស៊ីវិលបង្ហាញកង្វល់ចំពោះរដ្ឋាភិបាលបង្កើនថវិកាជាតិឆ្នាំ២០១៦។ ថវិកាជាតិដែលរដ្ឋាភិបាលគ្រោងបង្កើនប្រមាណជាង ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៦ នោះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ ទោះបីមានការរិះគន់យ៉ាងណាក្តី។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nhn9cz3
៤-RFA៖ បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើរឹតបន្តឹងជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យមានប្រសិទ្ធភាព។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំ គឺឆ្នាំ២០១៤ និងឆ្នាំ២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានសមត្ថកិច្ចអង្គភាពនេះបណ្ដេញចេញពីកម្ពុជា មានចំនួនសរុបជិត ៤ពាន់នាក់ (៣.៧២៧នាក់) ក្នុងនោះជនជាតិវៀតណាម ជាង ៣ពាន់នាក់ (៣.២៨៧នាក់)។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/oj96ndb
៥-RFA៖ សហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរីបន្តទាមទារដីដែលក្រុមហ៊ុនឈូសឆាយ។ សហគមន៍ជនជាតិដើមភាគតិចជិត ២០០គ្រួសារ រស់នៅឃុំតាលាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី រង់ចាំការដោះស្រាយបញ្ហាដីធ្លីពីអាជ្ញាធរខេត្តអស់រយៈពេលជាងមួយឆ្នាំកន្លងទៅ ដើម្បីទាមទារដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន៤ បានឈូសឆាយទៅលើដីចម្ការវិលជុំ ដីកប់សព ព្រៃគោរពបូជា និងព្រៃអភិរក្សរបស់អ្នកភូមិ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/olcu7et
៦-ថ្មីៗ៖ នាយករដ្ឋមន្ត្រីថ្មីវ័យក្មេងកាណាដាប្រកាសដកទ័ពចេញពីសម្ពន្ធ័យោធាអាមេរិកនៅស៊ីរីនិងអ៊ីរ៉ាក់។ លោកនាយករដ្ឋមន្ត្រីថ្មីកាណាដា ប្រកាសដកកម្លាំងរបស់ខ្លួនចេញពីប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមនៅប្រទេសស៊ីរី និង អីរ៉ាក់ ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/p7jzy3w

 

Category: People & Blogs
License: Public Source

COMMENTS

Up next